khmer eng
  • កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនល្អ ត្រូវតែបន្តជួយគ្នាទៅវិញទៅមក និងគាំទ្រគ្នាក្នុងឆាកអន្តរជាតិ គ្រប់កាលៈទេសៈ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចូលរួម វេទិកាវប្បធម៌សុខដុមនីយកម្មពិភពលោក ឆ្នាំ២០២៥ HeHe Culture Forum នៅខេត្ត ជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

    ក្នុងនាមជាបងប្អូនល្អ មិត្តដែកថែប និងមិត្តសហគមន៍ជោគវាសនារួម ចិន តែងផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ ផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនគណៈប្រតិភូកម្ពុជា ។ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនល្អ ត្រូវតែបន្តជួយគ្នាទៅវិញទៅមក និងគាំទ្រគ្នាក្នុងឆាកអន្តរជាតិ គ្រប់កាលៈទេសៈ ។

    នៅក្នុងជំនួបជាមួយ លោក Shen Ming Quan លេខាបក្សក្រុងថាយចូវ និងលោកស្រី Ye Ling Jun អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់ទីក្រុងថាយចូវ ដែលស្ថិតនៅក្នុងខេត្តជឺជាំង ដែលជាខេត្តដ៏មានសក្តានុពលខាងឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា។

    ឯកឧត្តមបណ្ឌិត បានជម្រាបទៅភាគីមិត្តចិនថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺមានរយៈពេល២០០ឆ្នាំមកហើយនៅក្នុងប្រវត្តិសាស្រ្ត និងត្រូវបានបន្តពង្រឹងក្នុងយុគសម័យថ្មី ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរដែលមាន គិតចាប់តាំងពីលោកប្រធាន Mao Zedong រហូតដល់ប្រធានាធិបតី Xi Jingping និងព្រះបាទសម្តេច នរោត្តម សីហនុ រហូតដល់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  សម្ដេចតេជោ ហ៊ុន សែន ប្រឋថានព្រឹទ្ធសភានិង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ទំនាក់ទំនងទាំងនោះ ស្តែងចេញ តាមរយៈការផ្លាស់ប្តូរប្រជាជន និងប្រជាជន, ពាណិជ្ជកម្ម, ទេសចរណ៍ វប្បធម៌ និងការទូត។

    ភាគីមិត្តចិន បានបញ្ជាក់សារជាថ្មី ថាចិន និងបន្តចូលរួមចំណែកជួយប្រទេសកម្ពុជា តាមរយៈការជំរុញអ្នកវិនិយោគ ទាំងឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។

    ឯកឧត្តមប្រធានគណៈប្រតិភូ និងមិត្តចិន បានផ្លាស់ប្តូរព័ត៌មានអំពី ផលិតផលកសិកម្មសក្តានុពល របស់ក្រុងថាយចូវ និងប្រទេសកម្ពុជា ។ ផលិតផលកសិកម្មល្បីឈ្មោះនៅទីក្រុង ថាយចូវ មានដូចជាផ្លែក្រូច និងផ្លែឥឡឹក រីឯកម្ពុជា មានដូចជា ម្រេចកំពត គ្រាប់ស្វាយចន្ទី ស្វាយ ចេក និងទុរេនជាដើម។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត